កម្មវិធីសប្បាយៗ និង ផ្ដល់អាហារដល់កុមារចំនួន ២០៦នាក់

កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សាលាសហគមន៍ស៊ីប៊ីអ៊ីបឹងកក់ក្រុងភ្នំពេញនិងស៊ីប៊ីអ៊ីគ្រីស្ទីនខេត្តសៀមរាប បានរៀបចំកម្មវិធីសប្បាយៗនិងផ្តល់អាហារដ៏មានជីវជាតិមួយពេលដល់កុមារកំព្រា និងកុមារងាយរងគ្រោះសរុបចំនួន ២០៦ នាក់ កុមារី១០១នាក់ ដែលក្នុងនោះ រួមមាន ស៊ីប៊ីអ៊ីបឹងកក់ក្រុងភ្នំពេញ មានកុមារចំនួន ៧៩នាក់ (កុមារី៣៩នាក់) និងស៊ីប៊ីអ៊ីគ្រីស្ទីនខេត្តសៀមរាប មានកុមារចំនួន ១២៧ (កុមារី៦២នាក់) កំពុងសិក្សានៅសាលាសហគមន៍នៃអង្គការអេសស៊ីស៊ីទាំងពីរខាងលើ។ កម្មវិធីសប្បាយៗនិងការផ្ដល់អាហារនាថ្ងៃនេះ ត្រូវបានឧបត្ថម្ភដោយសប្បុរជនពីរក្រុម គឺក្រុមទី១ អង្គការបានទទួលការឧបត្ថម្ភថវិកាពីសប្បុរសជនដែលត្រូវជាមិត្តភក្ដិរបស់លោក Jason Chan និងអ្នកស្រី Thidee Chan រស់នៅសហរដ្ឋ អាមេរិក រដ្ឋមុនីសូតា មានឈ្មោះថា លោក Vanthat និងភរិយា, លោក Vibol Kongនិងអ្នកស្រី Somaly Lang និងលោក Sophal Meas ព្រមទាំងក្រុមគ្រួសារ។ ក្រុមទី២ អង្គការទទួលបានការឧបត្ថម្ភថវិកាពី Bfdw មកប្រទេសអាល្លឺម៉ង់, លោក Doug Frewer និង Steve Holley មកពីប្រទេសអូស្ដ្រាលី និងអតីតគ្រូបង្រៀនរបស់សាលាសហគមន៍ស៊ីប៊ីអ៊ីគ្រីស្ទីនខេត្តសៀមរាប មានឈ្មោះថា Vorn Leapheng។ ក្នុងឱកាសចូលឆ្នាំសកលជិតចូលមកដល់នេះ សូមជូនពរសប្បុរសជនទាំងអស់ ជួបប្រទះតែសេចក្តីសុខ មានសុភមង្គលគ្រប់ក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ។
===== English Translation=====
Wednesday, December 25, 2024, SCC-CBE Community School, located at Boeung Kak in Phnom Penh, and SCC-CBE Christine in Siem Reap province, conducted a Happy Happy Program. It provides supplementary food for 206 orphans and vulnerable children (101 girls). SCC-CBE Community School in Phnom Penh has 79 children (39 girls) and SCC-CBE Christine School in Siem Reap has 127 children (62 girls) who are studying at both of the above SCC community schools. Today’s Happy Happy Program which provides nutritious food for orphans and vulnerable children is sponsored by two groups of philanthropists. Group I: the program was supported by the friends of Mr. Jason Chan and Mrs. Thidee Chan living in Minnesota, the U.S.A. namely Mr. Vanthat and his wife, Mr. Sophal Meas and Somaly Lang, and the last one is Mr. Vibol Kong and his family. Group II: the program is sponsored by Bfdw from Germany, Doug Frewer and Steve Holley from Australia, and Vorn Leapheng, a former teacher at the SCC CBE Christine School in Siem Reap. On the occasion of the upcoming International New Year of 2025, May you all be happy, joyful, and peaceful in life.

Posted in CBE-Phnom Penh, SCC-CBE Siem Reap.